Real Madrid ​ត្រូវ​គេ​បង្ហើប​ថា​ជិត​ទិញ​បាន​កីឡាករ​ម្នាក់​នេះ​ហើយ​

ក្រុម Real Madrid ​ជិត​ទិញ​បាន​ខ្សែ​បម្រើ Bruno Fernandes ​ហើយ​ក្នុង​តម្លៃ​ខ្លួន​៧០​លាន​អឺរ៉ូ។ ​នេះ​បើ​តាម​លោក Daniele Prade ​ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប Fiorentina ​បាន​បញ្ជាក់។

លោក Prade ​កំពុង​តាម​ទិញ​មិត្ត​រួម​ក្រុម​របស់ Bruno ​ឈ្មោះ​ថា ​Raphinha ​ដែល​ជា​ខ្សែ​ប្រយុទ្ធ។ ប៉ុន្តែ​ប្រហែល​ជា​មិន​អាច​ទិញ​បាន​ឡើយ ​ព្រោះ​លោក Prade ​បាន​បញ្ជាក់​ថា​ក្លឹប Sporting ​ចង់​លក់ Bruno ​ជា​ជាង​លោក Raphinha ​។ ​លោក​បន្ថែម​ទៀត​ថា Sporting ​នឹង​ត្រូវ​អស់​កីឡាករ​ម្នាក់​ក្នុង​ចំណោម​២​នាក់​នេះ ​ហើយ Bruno ​មាន​ភាគរយ​ចាកចេញ​ច្រើន​ជាង​គេ។

“Raphinha ​មិន​មែន​សម្រាប់​លក់​ចេញ​ឡើយ ព្រោះ​ក្រុម Sporting ​បាន​លក់ Bruno ​ឱ្យ​ទៅ Real Madrid ​ក្នុង​តម្លៃ​៧០​លាន​អឺរ៉ូ​ទៅ​ហើយ។ ពួកគេ​មិន​អាច​បាត់​បង់​កីឡាករ​២​នាក់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ”។ សម្ដី​របស់​ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប Fiorentina ​។ ​ក្រុម Real Madrid ​ចាប់​អារម្មណ៍​ទៅ​លើ Bruno ​នេះ ​ក្រោយ​ពី​ពួកគេ​មិន​អាច​យក Pogba ​បាន​ពី​ក្រុម Manchester United ៕ប្រភព៖ Marca