Solskjaer ៖ Sanchez ​នៅ​មាន​អនាគត​នៅ Man Utd ​

លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Sanchez ​ទៅ​ចូល​រួម​ជាមួយ Inter Milan ​មែន ប៉ុន្តែ​រូបគេ​នៅ​តែ​ជា​កីឡាករ​របស់​បិសាច​ក្រហម​ដដែល​ទេ។

Sanchez ​ផ្លាស់​ទៅ​លេង​នៅ Inter Milan ​នេះ ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល។ ​ការ​ឱ្យ​ក្លឹប​អ៊ីតាលី​ខ្ចី​ជើង ​គឺ​ជា​វិធី​សាស្ត្រ​របស់​ក្រុម​បិសាច​ក្រហម​ដែល​កាត់​បន្ថួយ​ការ​ចំណាយ​ខ្លះ​ទៅ​លើ​តម្លៃ​ពលកម្ម​កីឡាករ។ បើ​តាម​លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​បញ្ជាក់​ថា​លោក​នឹង​នាំ​កីឡាករ​ឈីលី​នេះ មក​វិញ ​ប្រសិន​បើ​រូបគេ​បង្ហាញ​ទម្រង់​លេង​នា​រដូវ​កាល​នេះ​ក្នុង​លីគ​អ៊ីតាលី។

អ្នក​ចាត់ការ​ខាង​លើ​បាន​ប្រាប់​ទៅ SkySport ​ដូច្នេះ​ថា​៖ “វា​គ្រាន់​តែ​ជា​ការ​ខ្ចី​ជើង​១​ឆ្នាំ​ប៉ុណ្ណោះ។ យើង​សង្ឃឹម​ថា​ពួកគេ​មាន​អាជីព​ច្បាស់លាស់ ​ហើយ​ទៅ​ទី​នោះ​គឺ​ដើម្បី​លេង​និង​បង្ហាញ​ថា​ខ្លួន​ក៏​នៅ​តែ​ជា​កីឡាករ Man Utd ​ដែរ។ ​យើង​ចង់​ឱ្យ​គេ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត”។ Sanchez ​តាំង​ពី​ផ្លាស់​មក​លេង​នៅ Man Utd ​មក​បង្ហាញ​ខ្លួន​៤៥​ប្រកួត ​រក​បាន​តែ​៥​គ្រាប់​ប៉ុណ្ណោះ ​ហើយ​រូបគេ​ជា​កីឡាករ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ក្នុង​ក្លឹប​ផង​ដែរ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT