[ផ្លូវការ] Smalling រក​បាន​ទ្រនំ​ថ្មី​នៅ​ទឹកដី​ប្រទេស​អ៊ីតាលី​ហើយ

ខ្សែ​ការពារ Chris Smalling ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ខ្ចី​ជើង​រយៈ​ពេល​មួយ​រដូវ​កាល​ជាមួយ​ក្លឹប​ថ្មី AS Roma នៅ​លីគ​កំពូល​អ៊ីតាលី ​ត្បិត​អី​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ ទើប​តែ​បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Man Utd រយៈ​ពេល​យូរ​ក៏​ដោយ។

បុរស​វ័យ ២៩ ឆ្នាំ​រូប​នេះ ត្រូវ​បាន United ទាមទារ​ថ្លៃ​ខ្លួន​ប្រមាណ ៣ លាន​អឺរ៉ូ​ពី​ក្លឹប Roma ហើយ​រូប​គេ​នឹង​ប្រើប្រាស់​អាវ​លេខ ៦។

ថ្លែង​បញ្ជាក់​ដោយ​សាមី​ខ្លួន​ផ្ទាល់ បាន​និយាយ​ថា៖ “នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ ជា​បទពិសោធន៍​សម្រាប់​ការ​លេង​នៅ​លីគ​ថ្មី ជាមួយ​ក្រុម​ដ៏​ធំ​ដែល​ជា​អ្វី​ខ្ញុំ​ត្រូវ​ការ ហើយ​ខ្ញុំ​កាន់​តែ​តក់ក្រហល់​នឹង​ការ​ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​នៅ​ទី​នោះ”។

បញ្ជាក់​ថា​ Smalling មិន​ទាន់​បាន​ជាប់​ជម្រើស ១១ នាក់​ដំបូង​សូម្បី​ម្តង​នា​រដូវ​កាល​នេះ ខុស​ពី Phil Jones ហើយ​មួយ​ផ្សេង​ទៀត​លោក Solskjaer ហាក់​សម្លឹង​ឃើញ Axel Tuanzebe, Maguire និង Victor Lindelof នៅ​ប្រព័ន្ធ​ខាង​ក្រោយ​ច្រើន​ជាង៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT