គ្រូ​ធំ Arsenal ​ប្រាប់​ត្រង់ៗ ថា​ក្លឹប​កំពុង​ដុតដៃដុតជើង​ត្រៀម​លក់​ចេញ​កីឡាករ​រូប​នេះ​មែន

ឆ្លើយតប​ទៅ​នឹង​ចចាមអារ៉ាម​ដែល​ចុះ​ផ្សាយ​ឥត​ឈប់ឈរ ថ្ងៃ​នេះ​លោក Unai Emery អ្នកចាត់ការ​ក្លឹប​កាំភ្លើង​ធំ Arsenal ​បាន​បញ្ចប់​ភាព​សង្ស័យ​លើ​អនាគត​របស់​កីឡាករ Nacho Monreal ដែល​ថា​រូប​គេ​ពិត​ជា​ត្រូវ​បាន​ក្លឹប​កំពុង​លៃលក​ត្រៀម​លក់​ចេញ​ពិត​មែន។

ទីផ្សារ​ដោះដូរ​ដែល​កៀក​នឹង​បញ្ចប់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ត្រូវ​បាន​លោក Emery និយាយ​ថា៖ “ពិត​ណាស់ Nacho ​ជា​កីឡាករ​មួយ​រូប​ដែល​អាច​នឹង​ចាកចេញ​ពិត​មែន ដោយ​ទីផ្សារ​ដោះដូរ​នឹង​បញ្ចប់​ទៅ​ថ្ងៃ​ចន្ទ ត្បិត​យើង​មិន​អាច​ទិញ​ចូល​កីឡាករ តែ​ភាគរយ​នៃ​ការ​ចាកចេញ​របស់​កីឡាករ​ក្នុង​ក្រុម​នឹង​អាច​កើត​មាន​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់”។

អតីត​អ្នកចាត់ការ PSG បន្ត៖ “ក្លឹប​កំពុង​ធ្វើការ ​ហើយ​កីឡាករ​ខ្លះ​ក៏​ដឹង​ពី​ស្ថានភាព​របស់​ពួក​គេ​ទុក​ជា​មុន​ហើយ​ដែរ”។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT