Ronaldo ជួយ​ឲ្យ Juve ទម្លាក់​កំណត់ត្រា​ក្លឹប​ចាស់ Man Utd លើ​បណ្តាញ​សង្គម Instagram

ទំហំ​តួ​លេខ​ Follower នៅ​លើ​ Instagram របស់​គណនី​ផ្លូវការ Juventus ទី​បំផុត​បាន​យក​ឈ្នះ​លើ​ក្លឹប Manchester United ដែល​ល្បីល្បាញ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ​បាន​ហើយ។

ឥទ្ធិពល​នៃ​ការ​មក​ដល់​របស់ Cristiano Ronaldo បាន​ជួយ​ឲ្យ​កំណើន​នៃ​ Follower លើ​គណនី​របស់​ក្លឹប​សេះ​បង្កង់​ផ្ទុះ​ការ​កើន​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ផ្លោះ​ពី ៨,១ លាន​នាក់​នៅ​ពេល​មិន​ទាន់​មាន Ronaldo ឡើង​មក​ដល់ ៣១,១ លាន​នាក់​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ក្នុង​នោះ​ Juventus បាន​ឡើង​មក​ឈរ​នៅ​លេខ ៣ ជា​ក្លឹប​មាន Follower ច្រើន​ដាច់​គេ​សព្វថ្ងៃ​ដោយ​លេខ ១ គឺ Real Madrid មាន ៧៧,៥ លាន​នាក់, Barcelona លេខ ២ មាន ៧៦,៤ លាន​នាក់, Juventus លេខ ៣ មាន ៣១,១ លាន​នាក់ និង Man Utd លេខ ៤ មាន ៣១ លាន​នាក់។ ប្រភព៖ B3

  • Ronaldo ជួយ​ឲ្យ Juve ទម្លាក់​កំណត់ត្រា​ក្លឹប​ចាស់ Man Utd លើ​បណ្តាញ​សង្គម Instagram