យោងតាមសារព័ត៌មាន Marca បានឲ្យដឹងការវិលត្រលប់របស់ Zinedine Zidane មកដឹកនាំនៅក្លឹប Real Madrid ក៏កាន់តែជាទំនុកចិត្តមួយបន្ថែមទៀតដែលធ្វើឲ្យ Isco ចង់បន្តឈរជើងនៅក្លឹប Real Madrid។
តាមប្រភពបានឲ្យដឹងថាលោករមែងបិទទូរសព្ទចោល នៅពេលដែលទីផ្សារដោះដូរបើកទ្វារ ពោលគឺមិនចង់ឲ្យមានការទំនាក់ទំនងពីភាគីខាងណាមួយនោះទេ ហើយចង់ឲ្យខ្លួនលោកប្រាកដចិត្តថានឹងបន្តរួមរស់ជាមួយក្លឹប Real Madrid តទៅទៀត។
បញ្ជាក់ថាបុរសវ័យ ២៧ ឆ្នាំសព្វថ្ងៃក៏កំពុងជួបបញ្ហារបួសសរសៃពួរដែលត្រូវខកខានការប្រកួតអស់រយៈពេល ២ ទៅ ៣ សប្តាហ៍បន្ទាប់ទៀតផងដែរ។ ប្រភព៖ Football-Espana