Ronaldo ​សង្ឃឹម​ថា​អ្នក​គាំទ្រ AT Madrid ​នឹង​មិន​ស្រែក​ឌឺ​ដង​ដាក់​ខ្លួន​ទៀត​ទេ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​សង្ឃឹម​ថា​អ្នក​គាំទ្រ Atletico Madrid ​មិន​ស្រែក​ដាក់​ខ្លួន​ទៀត​ទេ សម្រាប់​ការ​ប៉ះ​គ្នា​នៅ​វគ្គ​ក្នុង​ពូល ពាន​រង្វាន់ UEFA Champions League ។

កាល​ពី​យប់មិញ​នេះ UEFA ​បាន​ធ្វើ​ការ​ចាប់​ពូល​រួច​រាល់​ហើយ​សម្រាប់​ក្រុម​ដែល​ត្រូវ​តតាំង​គ្នា​នា​រដូវ​កាល​ថ្មី។ ​ក្នុង​នោះ Juventus ​ដែល​មាន​កីឡាករ Ronaldo ​ជា​តួ​សំខាន់ ​បាន​ចាប់​ប៉ះ​ក្រុម Atletico Madrid ​ទៀត ​ដែល​ក្រុម​នេះ​ទើប​តែ​ធ្លាក់​ចេញ​ក្រោម​ថ្វី​ជើង​ CR7 ​រដូវ​កាល​មុន។

ការ​ប៉ះ​គ្នា​លើក​នេះ​ដែរ Ronaldo ​ក៏​បាន​និយាយ​ទៅ​ក្រុម​អ្នក​គាំទ្រ Atletico Madrid ​ថា​កុំ​ស្រែក​ឌឺ​ដង​ដាក់​រូបគេ​ទៀត​អី ព្រោះ​ជួប​គ្នា​រាល់​ភ្លេច​ដង​ទៅ​ហើយ។ ពួកគេ​គួរ​តែ​ព្យាយាម​លើក​ទឹក​ចិត្ត​កីឡាករ​របស់​ខ្លួន ជា​ជាង​មក​ស្រែក​ដាក់​កីឡាករ​ដទៃ។ AT Madrid ​ជា​ក្រុម​ខ្លាំង​មួយ ប៉ុន្តែ​ចំពោះ Ronaldo ​រូបគេ​យល់​ច្បាស់​ពី​ក្រុម​នេះ​ណាស់៕ប្រភព៖ Marca