មាន​ដំណឹង PSG ​យល់​ព្រម​លក់ Neymar ​ឱ្យ Barcelona ​ហើយ​

ប្រភព​នៅ​បារាំង​បាន​បង្ហើប​ថា​ក្រុម PSG ​បាន​យល់​ព្រម​លក់ Neymar ​ឱ្យ​ទៅ​ក្រុម Barcelona ​ហើយ ​ក្រោយ​ពី​ធ្វើ​ការ​ចរចា​គ្នា​អស់​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។

ការ​យល់​ព្រម​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ក្រុម Barcelona ​បាន​ផ្ដល់​តម្លៃ​ខ្លួន​២០០​លាន​អឺរ៉ូ ​ជា​លុយ​សុទ្ធ ​ហើយ​ថែម​កីឡាករ​ដល់​ទៅ​៣​នាក់​ទៀត​គឺ​ខ្សែ​ការពារ Todibo ​ខ្សែ​បម្រើ Rakitic ​និង​ខ្សែ​ប្រយុទ្ធ Dembele ​ដើម្បី​ឱ្យ​ខ្ចី​ជើង​រយៈ​ពេល​វែង​។

លោក Thomas  Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​បញ្ជាក់​ថា Neymar ​នឹង​គ្មាន​ឈ្មោះ​លេង​ឡើយ​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម Metz ​នេះ ​ព្រោះ​រូបគេ​អាច​នឹង​ផ្លាស់​ចេញ​នៅ​ឆាប់​ៗ​នេះ​ហើយ។ រូបគេ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​គឺ​អាច​សម្រេច​ថា​នឹង​អាច​ចាកចេញ​ដូច​ក្ដី​បំណង ឬ​ត្រូវ​នៅ​លេង​ឱ្យ​ក្រុម PSG ​សិន​ទៀត។ Neymar ​កាល​ពី​ផ្លាស់​មក​លេង​នៅ PSG ​នេះ​នៅ​ឆ្នាំ ២០១៧ ​ក្នុង​តម្លៃ​ខ្លួន​២២២​លាន​អឺរ៉ូ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT