Xana វ័យ៩ឆ្នាំ កូនស្រីរបស់លោក Enrique អតីតអ្នកចាត់ការក្រុម Barcelona និងគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ បានស្លាប់ដោយសារកើតជំងឺមហារីកឆ្អឹងធ្ងន់ធ្ងរ។
លោក Enrique បានលាឈប់ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ដើម្បីយកពេលព្យាបាលជំងឺកូនស្រីរបស់ខ្លួននេះ។ តែគួរឱ្យសោកស្ដាយ នាងមិនអាចជម្នះជំងឺដ៏កាចសាហាវនេះបានឡើយ ហើយបានលាចាកលោកកាលពីម្សិលមិញនេះទៅហើយ។
អតីតអ្នកចាត់ការក្រុម Barcelona បានបង្ហោះរឿងនេះ នឹងចាត់ទុកកូនស្រីរបស់លោកជាមនុស្សរឹងម៉ាំបំផុត។ គ្រប់យ៉ាងដែលលោកធ្លាប់កសាងឡើងនិងឈ្នះក្នុងវិស័យបាល់ទាត់គឺនឹងផ្ដល់ឱ្យកូនស្រីម្នាក់នេះទាំងអស់។ លោកក៏អរគុណញាតិមិត្ត រួមទាំងក្រុមគ្រូពេទ្យដែលព្យាយាមអស់ពីសមត្ថភាពផងដែរ៕ប្រភព៖ Dailymail