អត់​ទៀត​ហើយ PSG ​ត្រូវ​ប៉ះ​ម្ចាស់​ដី Metz យប់​នេះ Neymar អត់​បង្ហាញ​ខ្លួន​ទេ

នា​វេលា​ម៉ោង ០១:៤៥ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សោរ៍ ម្ចាស់​ដី​នៃ​ក្លឹប Metz នឹង​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ខ្លាំង Paris Saint-Germain ដែល​ជា​ជំនួប​ជុំ​ទី ៤ នៃ​ក្របខ័ណ្ឌ Ligue 1 បារាំង។

ប៉ុន្តែ​អវត្តមាន Neymar នៅ​តែ​បន្ត​កើត​មាន ក្រោយ​ពី​ក្លឹប​បាន​ប្រកាស​នូវ​សមាសភាព​កីឡាករ​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត ហាក់​បាត់បង់​កីឡាករ​សំខាន់​ជា​ច្រើន។ ដោយ​សារ​បញ្ហា​របួស​ផង​នោះ មាន​ទាំង Mbappe និង Cavani ថែម​ទៀត ដែល​មិន​អាច​ចូល​ជួយ​ក្លឹប។

បញ្ជី​កីឡាករ​រួម​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Areola, Bulka, Innocent

ខ្សែការពារ: Bernat, Dagba, Kimpembe, Kurzawa, Marquinhos, Meunier, Thiago Silva

ខ្សែបម្រើ: Aouchiche, Gueye, Kouassi, Paredes, Sarabia, Verratti

ខ្សែប្រយុទ្ធ: Choupo-Moting, Di Maria, Jese

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT