ពូល ៣ រាប់​ជា​ពូល​មរណៈ​នៅ​វគ្គ Group Stage នៃ​ពាន UCL រដូវ​កាល ២០១៩/២០

ការ​ចាប់​ឆ្នោត​ប្រកាស​ក្រុម​ដែល​ត្រូវ​តតាំង​គ្នា​នៅ​វគ្គ​ចែក​ពូល Champions League ​រដូវ​កាល ២០១៩/២០ ​បាន​ប្រកាស​កាល​ពី​យប់មិញ។ ជា​លទ្ធផល​គេ​ឃើញ​ថា​មាន​ជំនួប​ក្រុម​ខ្លាំង​ជា​ច្រើន ត្រូវ​ហែក​មុខ​យក្ស​ដាក់​គ្នា​ត្រឹម​វគ្គ​ ៣២ ​ក្រុម​ដំបូង​នេះ។

ក្នុង​នោះ​មាន​ដូច​ជា​ពូល A ដែល Real Madrid ត្រូវ​មក​ប៉ះ Paris Saint-Germain, ពូល D ដែល Juventus ត្រូវ​បើក​ឆាក​ជួប​សត្រូវ​ចាស់ Atletico Madrid និង​ពូល F ផ្តុំ​ដោយ​ក្រុម​ខ្លាំង ៣ មាន Barcelona, Borussia Dortmund និង Inter Milan។ លទ្ធផល​ចាប់​ឆ្នោត​នៃ​ពូល​ទាំង ៨ បង្ហាញ​ដូច​ខាង​ក្រោម៖

Group A – Real Madrid, Paris Saint-Germain (PSG), Club Brugge, Galatasaray

Group B – Bayern Munich, Tottenham Hotspur, Olympiacos, Red Star Belgrade

Group C – Manchester City, Shakhtar Donetsk, GNK Dinamo, Atalanta

Group D – Juventus, Atletico Madrid, Bayer Leverkusen, Lokomotiv Moscow

Group E – Liverpool, Napoli, FC Salzburg, Genk

Group F – Barcelona, Borussia Dortmund, Inter Milan, Slavia Praha

Group G – FC Zenit, Benfica, Lyon, RB Leipzig

Group H – Chelsea, Ajax, Valencia, Lille

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT