ក្លឹប Sevilla ត្រូវបានរាយការណ៍ថាកំពុងចាប់អារម្មណ៍លើការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Mariano Diaz របស់ក្លឹប Real Madrid ពោលគឺចង់ចរចាឲ្យសម្រេចទៅបាន មុនបិទទីផ្សារដោះដូរនាថ្ងៃទី ២ កញ្ញាខាងមុខ។
កីឡាករវ័យ ២៦ ឆ្នាំបានត្រលប់មកចូលរួមនៅ Madrid សារជាថ្មី ក្រោយចាកចេញទៅ Lyon ជាមួយការបង្ហាញខ្លួន ៤៨ ប្រកួតរកបាន ២១ គ្រាប់ឲ្យក្លឹបបារាំង។ ការត្រលប់មកស្នងអាវលេខ ៧ ពុំបានផ្តល់ផ្លែផ្កាសម្រាប់កីឡាកររូបនេះឡើយ។
អាវលេខ ៧ ដែលទើបផ្ទេរមកឲ្យ Eden Hazard ក៏សយ៉ាងច្បាស់ថាអនាគតរបស់ Diaz នៅតែរង់ចាំថ្ងៃចាកចេញ ដែលអាចក្នុងលក្ខខណ្ឌខ្ចីជើងឬត្រូវក្លឹបលក់ផ្តាច់ចោលតែប៉ុណ្ណោះ។ កន្លងទៅក៏ធ្លាប់មានក្លឹប AS Roma ចង់បានរូបគេផងដែរ បែបនេះយើងនឹងរង់ចាំមើលតើ Sevilla របស់អេស្ប៉ាញឯណេះវិញអាចយក Diaz បានដែរឬទេ? ប្រភព៖ Sportsmole


