Juventus ​ឈឺ​ក្បាល​រឿង​អ្នក​ចាត់ការ​មិន​ព្រម​តម​បារី​សោះ​

ក្រុម Juventus ​កំពុង​ឈឺ​ក្បាល ​ដោយសារ​តែ​អ្នក​ចាត់ការ Sarri ​មិន​អាច​តម​បារី​បាន ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយសារ​សួត​មាន​បញ្ហា។

លោក Sarri ​១​ថ្ងៃ​ជក់​បារី​អស់​៦០​ដើម ​ដែល​បច្ចុប្បន្ន​នេះ​លោក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ដោយសារ​តែ​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ។ ​ក្លឹប Juventus ​បាន​ឱ្យ​លោក​សម្រាក​មិន​ដឹក​នាំ​ការ​ប្រកួត​២​ប្រកួត ​គិត​តាំង​សប្ដាហ៍​នេះ​ត្រូវ​ប៉ះ​ក្រុម Napoli ។ គេ​រំពឹង​ថា​អតីត​អ្នក​ចាត់ការ​ក្រុម Chelsea ​រូប​នេះ នឹង​ត្រលប់​មក​សភាព​ដើម​វិញ​ក្នុង​ពេល​ឆាប់​ៗ ​ដើម្បី​ដឹក​នាំ​ក្រុម​និង​រៀប​ប្រព័ន្ធ​លេង SarriBall ​ឱ្យ​បាន​ល្អ​បំផុត។

យ៉ាងណាមិញ ​ក្រុម Juventus ​នៅ​តែ​មាន​បញ្ហា​ឈឺ​ក្បាល​ដដែល ព្រោះ​ថា​លោក Sarri ​នេះ ​មិន​អាច​អត់​បារី​បាន​ឡើយ។ ​ក្លឹប​ធ្លាប់​ស្នើ​ឱ្យ​លោក​ឈប់​ជក់​បារី​ទៅ​ហើយ ប៉ុន្តែ​លទ្ធផល​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ​ដោយ​គ្រាន់​តែ​អាច​បន្ថយ​បន្តិច ​ហើយ​មិន​ជក់​អំឡុង​ពេល​ឈរ​បញ្ជា​កូន​ក្រុម​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT