អ្នក​រត់​ការ​ថា Mandzukic ​ត្រូវ​បាន​ក្លឹប​យក្ស​មួយ​នេះ​ចូលចិត្ត​ខ្លាំង​ណាស់

Mario Mandzukic ​ត្រូវ​បាន​ភ្នាក់ងារ​លោក Lorenzo De Santis ​និយាយ​ដល់​អនាគត​នៃ​ការ​ផ្លាស់​ទៅ​ទ្រនំ​ថ្មី ក្រោយ​ពី​ល្ហិចល្ហៀង​ថា​ត្រៀម​ចែក​ផ្លូវ​ជាមួយ​ក្លឹប Juventus។

ប្រាប់​ទៅ​សារព័ត៌មាន Radio Sportiva ​លោក Lorenzo ប្រាប់​ថា៖ “ខ្ញុំ​គិត​ថា Mandzukic អាច​ទៅ​ចូលរួម​នៅ Bayern Munich ​ព្រោះ​ក្លឹប​មួយ​នេះ​ចូលចិត្ត​ Mandzukic ខ្លាំង​ណាស់ ហើយ​គាត់​អាច​នឹង​ធ្វើ​បាន​ល្អ​ច្រើន​ក្នុង​ក្រុម​មួយ​នោះ”។

លោក​សង្កត់​ធ្ងន់៖ “យើង​នឹង​បាន​ឃើញ​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​សប្តាហ៍​បន្ទាប់”។ បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​ចាស់​កីឡាករ​ក្រូអាត​បង្ហាញ​ខ្លួន​បាន ២៥ លើក ​ដោយ​រក​បាន ៩ គ្រាប់​ឲ្យ​ក្លឹប។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT