Rivaldo៖ “Man City ល្មម​ឈ្នះ​ពាន​នេះ​ម្តង​ហើយ នៅ​រដូវ​កាល ២០១៩/២០”

អតីត​ជើង​ចាស់​របស់ Barcelona និង​ជម្រើស​ជាតិ​ប្រេស៊ីល​​គឺ​លោក Rivaldo ​បាន​មើល​ឃើញ​ថា​លោក Pep Guardiola គួរ​តែ​ផ្តោត​អាទិភាព​ជា​ធំ​លើ​ការ​តតាំង​ពាន​រង្វាន់​ Champions League នៅ​ការ​ដឹកនាំ​ Manchester City រដូវ​កាល​នេះ ជា​ជាង​ពាន​រង្វាន់​ណាៗ​ទាំង​អស់។

City ដែល​បាន​ឈ្នះ​ពាន PL ពីរ​រដូវ​កាល​ជាប់​គ្នា​ហើយ​នោះ ត្រូវ​បាន​ Rivaldo ប្រាប់ Betfair ថា៖ “Champions League ជា​ពាន​រង្វាន់​ធំ​ជាង​គេ​បំផុត​នៅ​អឺរ៉ុប ដោយ​ក្លឹប​ណា​ក៏​ចង់​បាន​វា​ដែរ បែប​នេះ​ពិត​ជា​សំខាន់​ដែល​អ្នក​ត្រូវ​ដឹកនាំ​ក្រុម​របស់​អ្នក​ឲ្យ​ខ្លាំង​សម្រាប់​ការ​ប្រកួត CL”។

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​ស្ថានភាព​របស់ Pep មិន​ខុស​ពី Valverde ទេ គឺ​ឈ្នះ​ពាន​ក្នុង​ស្រុក តែ​បរាជ័យ​ពាន Champions League បែប​នេះ​វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​ផ្តោត​ខ្លាំង​លើ​ពាន​អឺរ៉ុប​វិញ”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT