Sanchez ហោះ​ទៅ​ដល់​អ៊ីតាលី​តេស្ត​សុខភាព​ហើយ ​ដំណឹង​ផ្លូវការ​នឹង​ប្រកាស​បន្តិច​ទៀត​នេះ

ការ​ចាកចេញ​របស់ Alexis Sanchez ទំនង​ជា​ត្រូវ​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ ក្រោយ​គេ​ប្រទះ​ឃើញ​កីឡាករ​ឈីលី​ទើប​តែ​ចុះចត​ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី ដែល​ត្រូវ​បាន​ដឹង​ថា​កំពុង​ស្ថិត​ក្រោម​ដំណាក់កាល​តេស្ត​សុខភាព។

ប៉ុន្មាន​ម៉ោង​បន្ទាប់​នេះ Sanchez ក៏​នឹង​ចូល​ទីស្នាក់ការ​របស់ Inter ហើយ​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​លើ​កុងត្រា​ខ្ចី​ជើង ពេល​នោះ​ហើយ​ដំណឹង​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ ជុំវិញ​ការ​ផ្តល់​ជូន​កីឡាករ​របស់ Man Utd មក​ចូលរួម​នៅ​ក្លឹប Inter Milan ដែល​កំពុង​ឈរ​លេខ ១ បណ្តោះ​អាសន្ន​នៅ Serie A។

បញ្ជាក់​ថា​ Sanchez នឹង​ត្រូវ​មក​ចាប់​ដៃ​គូ​ជាមួយ Romelu Lukaku ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម​នៅ Old Trafford ​ប៉ុន្តែ​ត្រូវ​ចាកចេញ​ទៅ​អង់គ្លេស​វិញ ក្រោយ​ផុត​កុងត្រា​រយៈ​ពេល ១០ ខែ។ ដំណាក់​កាល​ខ្ចី​ជើង​នេះ United ចំណេញ​លើ​ចាយវាយ ដោយ​បង់​ថ្លៃ​ពលកម្ម​ត្រឹម​ពាក់​កណ្តាល​ប៉ុណ្ណោះ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT