ការប្រកួត UEFA Champions League រដូវកាលថ្មី នឹងធ្វើការចាប់ពូលនៅល្ងាចនេះហើយ ក្រោយពីរកឃើញក្រុមទាំង៣២មក។
សម្រាប់រដូវកាលនេះ គេសង្កេតឃើញមានក្រុមធំៗច្រើន មិនមានវត្តមានឡើយជាក់ស្ដែងដូចជា PSV Eindhoven, Celtic និង Porto សុទ្ធតែបានលេងជម្រុះ ប៉ុន្តែធ្លាក់។ ហើយក្រុមផ្សេងទៀតដូចជា AC Milan, Marseille, Arsenal, Manchester United និង Roma ក៏គ្មានវត្តមានផងដែរ។
សម្រាប់ការចាប់ពូល ក្រុមទាំង៣២នេះ ត្រូវបែងចែកជា ៤ Pot ក្នុង១ Pot មាន៨ក្រុម។ ចាប់យក១ក្រុមពី Pot នីមួយៗ ដើម្បីបង្កើតបានជា៨ពូល ធ្វើការប្រកួត។ ដោយ៖
Pot ទី១មានក្រុម Barcelona, Bayern Munich, Juventus, Manchester City, Paris Saint-Germain, Liverpool, Chelsea និង Zenit Saint Petersburg។
Pot ទី២មានក្រុម Real Madrid, Atletico Madrid, Borussia Dortmund, Napoli, Shakhtar Donetsk, Tottenham Hotspur, Benfica, Ajax។
Pot ទី៣មាន Lyon, Bayer Leverkusen, Red Bull Salzburg, Olympiacos, Club Brugge, Valencia, Inter, Dinamo Zagreb ។
Pot ទី៤ មាន Lokomotiv Moscow, Red Star Belgrade, Genk, Galatasaray, RB Leipzig, Slavia Prague, Atalanta, Lille៕ប្រភព៖ Marca