ភ្នាក់ងារ​ចេញ​មុខ​បក​ស្រាយ​ឲ្យ​អស់​សង្ស័យ​រឿង​អនាគត​ Ozil ជាមួយ Arsenal

៣ ប្រកួត​លើក​ដំបូង​នៅ​រដូវ​កាល​នេះ Mesut Ozil មិន​ទាន់​មាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន​ជាមួយ​នឹង​ក្លឹប Arsenal នោះ​ឡើយ ជា​ពិសេស​នៅ​ពេល​ដែល​ការ​ប្រកួត​ទល់​ហង្ស​ក្រហម Liverpool ​បាន​ផ្ទុះ​ឡើង ក៏​កាន់​តែ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​អនាគត​របស់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់។

Ozil ដែល​បាន​ត្រឹម​ចូលរួម​នៅ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក ​នៅ​ប្រកួត​បន្ទាប់​ទល់ Tottenham នា​ចុង​សប្តាហ៍​នេះ ក៏​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​ពី​វត្តមាន​របស់​គេ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​ក្លឹប​ហាក់​ជឿជាក់​លើ​សមត្ថភាព​របស់​ចំណូល​ថ្មី Nicolas Pepe ជាង។

យ៉ាងណាមិញ​តាម​រយៈ​ការ​បញ្ជាក់​ដោយ​ផ្ទាល់​របស់​ភ្នាក់ងារ​ប្រាប់​ទៅ​សារព័ត៌មាន Turkish-Footballl បាន​បញ្ជាក់​ច្បាស់​ថា Ozil នឹង​នៅ​តែ​បន្ត​ឈរ​ជើង​ជាមួយ​ក្លឹប​នៅ​រដូវ​ក្តៅ​នេះ ពោល​គឺ​គ្មាន​ការ​ចាកចេញ​អ្វី​ទាំង​អស់។ ប្រភព៖ OneFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT