កូឡុំប៊ី​អវត្តមាន​កីឡាករ​សំខាន់ ២ រូប​នៅ​ជំនួប​មិត្តភាព​ត្រៀម​ប៉ះ​ប្រេស៊ីល

ក្រុម​បាល់ទាត់​ជម្រើសជាតិ​កូឡុំប៊ី​នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់ ២ រូប​មាន James Rodriguez និង Radamel Falcao ក្នុង​ជំនួប​មិត្តភាព​ប៉ះ​ប្រេស៊ីល​និង​វេណេហ្ស៊ុយអេឡា​នៅ​ខែ​ក្រោយ។

នេះ​បន្ទាប់​ពី James ជួប​បញ្ហា​របួស​សាច់​ដុំ​នៅ​ប្រកួត​ដំបូង​ឲ្យ​ក្លឹប Real Madrid ជាមួយ​ការ​ខកខាន​ចូលរួម​លេង​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៧។ របួស​របស់​កីឡាករ​វ័យ ២៨ ឆ្នាំ​ក៏​សម្រប​បាន​ទៅ​នឹង​ចចាមអារ៉ាម​នៃ​ការ​ចាកចេញ ព្រោះ​មាន​ក្លឹប​ពីរ​កំពុង​ចង់​បាន​ដូច​ជា At Madrid និង Napoli។

បង្វែរ​ទៅ​ Falcao ក៏​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ឲ្យ Monaco នា​រដូវ​កាល​នេះ​ផង​ដែរ ដោយ​គេ​មាន​បញ្ហា​របួស​ដូច​គ្នា ទើប​កូឡុំប៊ី​សម្រេច​កោះហៅ​តែ Duvan Zapata, Rafael Santos Borre, Luis Muriel និង Roger Martinez ប៉ុណ្ណោះ​នៅ​តំបន់​ប្រយុទ្ធ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT