ជើងចាស់លោក Rivaldo របស់ក្លឹប FC Barcelona បានបង្ហាញការយល់ឃើញថាក្លឹបគួរណាតែលៃលកនាំយក Neymar ឲ្យបាន មុនទីផ្សារដោះដូរត្រូវបានបិទទ្វារ។
កីឡាករប្រេស៊ីលដែលចាកចេញពីអ្នកមានបុណ្យទៅស្រវាលុយធំនៅ PSG ក្រោមតម្លៃខ្លួន ២២២ លានអឺរ៉ូ ក៏ត្រូវបានលោក Rivaldo សង្កត់ធ្ងន់ថា៖ “គ្រប់គ្នាបានដឹងពីរឿងរ៉ាវដែលកើតឡើងជាមួយ Neymar ដោយការចាកចេញរបស់គេគឺខុសទាំងស្រុង ដែលគេមិនគួរចាកចេញពីក្លឹបយក្សមួយបែបនេះទេ”។
លោកបន្ត៖ “ប៉ុន្តែ Neymar ព្រមទទួលស្គាល់កំហុសខ្លួនឯងហើយ ដោយខ្ញុំក៏សង្ឃឹមថាប្រធានក្លឹបនិងសមាជិកប្រឹក្សាភិបាលទាំងអស់នឹងមិនបើកផ្លូវឲ្យ Neymar អាចទៅចូលរួមនៅក្លឹបដទៃ ហើយគ្រប់យ៉ាងអាចដោះស្រាយបានចប់សព្វគ្រប់ជាមួយ PSG ដើម្បីការវិលត្រលប់មកវិញរបស់គេ”។ ប្រភព៖ FoxSportAsia


