ចរចា​៤​ម៉ោង ​ចុង​ក្រោយ Barcelona ​មិន​ទាន់​អាច​ទិញ Neymar ​បាន​ទេ​

​ក្រុម​ការងារ​របស់​ក្លឹប FC Barcelona ​និង​ក្លឹប PSG ​បាន​ចូល​តុ​ចរចា​គ្នា​អស់​រយៈ​ពេល​៤​ម៉ោង ​ប៉ុន្តែ​លទ្ធផល​នៅ​មិន​ទាន់​ចេញ​ជា​ផ្លែផ្កា​នៅ​ឡើយ​ទេ​។

ការ​ចរចា​លើក​នេះ ​ក្រុម Barcelona ​បាន​ដាក់​តម្លៃ​១៥៣​លាន​ផោន ​ដើម្បី​នាំ​យក​ Neymar ​ត្រលប់​មក Camp Nou ​វិញ។ ​ក្រៅ​ពី​តម្លៃ​ជា​លុយ​សុទ្ធ​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​ផ្ដល់​ជា​ការ​ដោះដូរ​កីឡាករ​និង​បន្ថែម​លុយ​តិច​តួច​ទៀត ​ទៅ​ឱ្យ​ PSG ​គិត​ផង​ដែរ។ ​សម្រាប់​ខាង PSG ​វិញ ​ហាក់​មិន​ចង់​បាន​កីឡាករ​ក្រុម Barcelona ​ត្រលប់​វិញ​ឡើយ ​ដោយ​ពួកគេ​ចង់​បាន​លុយ​សុទ្ធ​តែ​ម្ដង ​ប៉ុន្តែ​ច្រើន​ជាង​១៥៣​លាន​ផោន​នេះ។

ក្រោយ​ចរចា​ចប់​៤​ម៉ោង​នោះ ​ខាង​ក្រុម Barcelona ​បាន​ចេញ​មក​បញ្ជាក់​ថា​មិន​មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​កើត​ឡើង​ទេ ប៉ុន្តែ​ពួកគេ​ខិត​ជិត​ក្នុង​ការ​ទិញ​យក​បាន Neymar ​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT