ខ្លះៗ​ដែល​អ្នក​ត្រូវ​ដឹង​ពី​ការ​ចាប់ឆ្នោត​វគ្គ​ចែក​ពូល UCL នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ

នា​វេលា​ម៉ោង ១៨:០០ នាទី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ សីហា សមាគម​បាល់ទាត់ UEFA នឹង​បើក​ព្រឹត្តិការណ៍​ចាប់​ឆ្នោត​វគ្គ​ចែក​ពូល​នៃ​ក្រុម​ទាំង ៣២ ដែល​បាន​ចូលរួម ហើយ​ចែក​ចេញ​ជា​ ៨ ពូល។

ក្នុង​នោះ​មាន​ក្រុម​ដូច​ជា​ Barcelona, Real Madrid, Atletico Madrid, Valencia, Liverpool, Chelsea, Manchester City, Tottenham, Juventus, Napoli, Inter, Atalanta, Bayern Munich, Borussia Dortmund, Bayer Leverkusen, RB Leipzig, Paris Saint-Germain, Lyon, Lille, Zenit, Lokomotiv Moscow, Benfica, Shakhtar Donetsk, Genk, Galatasaray, RB Salzburg, Red Star, Dinamo Zagreb និង Olympiacos ដែល​មាន​ឈ្មោះ​ក្នុង​ការ​ចាប់​ឆ្នោត​រួច​ជា​ស្រេច​ហើយ។

ខណៈ​សល់ ៣ ក្រុម​ផ្សេង​ទៀត​កំពុង​ជម្រុះ​នៅ​ជើង​ទី ២ ដែល​នឹង​បាន​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ។ ក្រុម​ទាំង​អស់​ត្រូវ​ចាប់​ចូល Pot ចំនួន ៤ ដោយ​បែងចែក​តាម​កម្រិត Coefficient Rank របស់​ក្លឹប​បាល់ទាត់​នីមួយៗ។

លើកលែង​តែ Pot ដំបូង​គេ​បង្អស់ គឺ​ចាប់​យក​ក្រុម​ដែល​បាន​ឈ្នះ Europa League, Champions League ជាមួយ​ក្លឹប​ឈ្នះ​ជើង​ឯក​នៃ​លីគ​កំពូល​នីមួយៗ។ ដោយ​ក្នុង​នោះ​មាន​ដូច​ជា Liverpool, Manchester City, Chelsea, Juventus, Bayern Munich, Barcelona, PSG និង Zenit៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT