ត្រូវ​ទៅ​ហើយ​មែនទេ? កីឡាករ​ឆ្នើម​មួយ​រូប​លុប​ឈ្មោះ Barca ចេញ​ពី​គណនី​ខ្លួន

រឿងរ៉ាវ​របស់ Ousmane Dembele បាន​នឹង​កំពុង​ក្តៅ​គគុក​ឡើង បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​បាន​ដក​ពាក្យ​នៃ​ឃ្លា Barcelona ចេញ​ពី​គណនី​របស់​ខ្លួន។ Dembele ដែល​កំពុង​តែ​សម្រាក​ព្យាបាល​របួស ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ស្ថិត​ក្នុង​ភាគរយ​ខ្ពស់​អាច​នឹង​ចាកចេញ​ទៅ​ចូលរួម​នៅ PSG លើ​កិច្ច​ព្រមព្រៀង​ដោះដូរ​ជាមួយ Neymar។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​អាច​ជា​ពេលវេលា​សេសសល់​របស់​កីឡាករ​តំណែង​ប្រយុទ្ធ​ស្លាប​ក្នុង​ការ​ឈរ​ជើង​នៅ Camp Nou។ 

រំឭក​ថា​កាល​ពី​អតីតកាល​មុន​ពេល​ចាកចេញ​ពី Borussia Dortmund ក៏ Dembele បាន​ធ្វើ​បែប​នេះ​ផង​ដែរ ពោល​គឺ​លុប​ឈ្មោះ​របស់ Dortmund ចេញ​ពី​បណ្តាញ​សង្គម ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ក៏​ប្រកាស​នាម​ជា​កីឡាករ​ចំណូល​ថ្មី​ឲ្យ​ក្លឹប Barcelona។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT