តារា​ឆ្នើម Barcelona ​ត្រៀម​កាត់​ចិត្ត​ពី Messi រួច​មក​ផ្តើម​ជីវិត​ថ្មី​នៅ​អ៊ីតាលី​ជាមួយ Ronaldo

ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona កំពុង​ប្រឈម​នឹង​បាត់បង់​ខ្សែ​បម្រើ​ឆ្នើម Ivan Rakitic មុន​ទីផ្សារ​ដោះដូរ​ត្រូវ​បាន​បិទ​ទ្វារ ហើយ​ទ្រនំ​ថ្មី​របស់​កីឡាករ​ក្រូអាត​ទំនង​ជា​ត្រូវ​ទៅ​ចូលរួម​នៅ​ក្លឹប​យក្ស Juventus របស់​អ៊ីតាលី។

Rakitic ​អាច​ស្ថិត​ក្នុង​កិច្ច​ដោះដូរ​រវាង Emre Can ​ឲ្យ​មក​ចូលរួម​នៅ Camp Nou វិញ មុន​ពេល​ខ្សែ​បម្រើ​វ័យ ៣១ ឆ្នាំ​អាច​បង្ហាញ​វត្តមាន​នៅ​ទឹក​ដី Turin។

បញ្ជាក់​ថា​នៅ​ Serie A បាន​ឈាន​ដល់​ជុំ​ទី ២ នៅ​សប្តាហ៍​នេះ​ហើយ ខណៈ​ដែល​ Juventus ទើប​តែ​បាន​ឈ្នះ​ទៅ​លើ Parma នៅ​លទ្ធផល ១-០ ខណៈ​ជុំ​ទី ២ របស់ Barcelona កន្លង​ទៅ​បាន​យក​ឈ្នះ​លើ Real Betis នៅ​លទ្ធផល ៥-២ ផង​ដែរ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT