ក្រុមនីហ្សេរីយ៉ា បានយកឈ្នះលើក្រុមអ៊ីស្លង់ក្នុងលទ្ធផល ២-០ នាប្រកួតទី២របស់ខ្លួននៅព្រឹត្តិការណ៍ World Cup 2018 នាប្រទេសរុស្ស៊ី។
លទ្ធផល២-០ នេះ បានធ្វើឱ្យនីហ្សេរីយ៉ាមានសង្ឃឹមអាចបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន។ ដោយឡែកបើគិតមួយផ្លូវទៀតនោះ លទ្ធផលនេះបានធ្វើឱ្យក្រុមអាហ្សង់ទីនក៏មានសង្ឃឹមដូចគ្នាក្នុងការយកលេខ២ក្នុងពូល ឡើងវគ្គ១៦ក្រុមចុងក្រោយ។ ប្រកួតទី៣របស់នីហ្សេរីយ៉ាត្រូវប៉ះជាមួយអាហ្សង់ទីន។ ការប្រកួតនេះ ជឿជាក់ថាមិនស្មើដាច់ខាត ត្បិតអីក្រុមទាំងពីរត្រូវការ៣ពិន្ទុដូចគ្នា ដើម្បីឡើងទៅវគ្គបន្ដ។
អាហ្សង់ទីន បើអាចយកឈ្នះនីហ្សេរីយ៉ា ហើយអ៊ីស្លង់ចាញ់ឬស្មើក្រុមក្រូអាតនោះ គឺពួកគេនឹងឡើងទៅហើយ។ ដោយឡែកប្រសិនបើអ៊ីស្លង់ឈ្នះក្រូអាត ហើយនោះអាហ្សង់ទីនប្រាកដជាត្រូវឈ្នះច្រើនគ្រាប់ទៀត ទើបអាចឡើងទៅវគ្គបន្ដបាន។ ដូច្នេះហើយ មានតែចាំមើលការប្រកួតទី៣ប៉ុណ្ណោះ ដើម្បីកាត់ក្ដីថា នីហ្សេរីយ៉ា អ៊ីស្លង់ ឬក្រូអាត ជាអ្នកឡើងវគ្គបន្ដ៕ប្រភព៖DailyMail