អបអរ! ​ស៊ី​ដក់​កម្ពុជា ​ទម្លាក់អូម៉ង់​ឡើង​ដណ្ដើម​មេដាយ​មាស​ពិភព​លោក​នៅថៃ

ក្រុមអត្តពលិក​ស៊ី​ដក់​តំណាងកម្ពុជា ​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​មេដាយ​មាសពិភព​លោក​ហើយ ​ប​ន្ទាប់ពីឈ្នះ​ក្រុម​អូម៉ង់​នៅ​វគ្គ​ខ្វែង​មុន​នេះ វិញ្ញាសា​ DOUBLE TEAM ។

មុនឡើងមកដល់វគ្គនេះ កម្ពុជា ឈរលេខ១ក្នុងពូល ដោយធ្វើបានល្អមែនទែន។ ចំពោះការប្រកួតវគ្គខ្វែងនេះវិញ ក្រុមយើងរឹតតែល្អដោយទម្លាក់ដៃគូដោយលទ្ធផលមិនឲ្យតដៃរួច ២សិត ទល់សូន្យ។

ចំណែកដៃគូត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ នៅពុំទាន់ដឹងទេ។ CTS-Sport នឹងជម្រាបជូនតាមក្រោយ។

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT