ពេល​ហ្វឹកហាត់​រួម​ក្រុម Bissaka ថា​កីឡាករ United ថា​រូប​នេះ ខ្លួន​ពិបាក​បិទ​បំផុត

អតីត​ខ្សែ​ការពារ​របស់​ក្លឹប Crystal Palace គឺ Aaron Wan-Bissaka ​បាន​ចំណាយ​ពេល​អស់​រយៈ​ពេល​ច្រើន​ខែ​រួច​មក​ហើយ​ជាមួយ​ទ្រនំ​ថ្មី​នៃ​ទឹក​ដី Old Trafford ក្រោម​តម្លៃ​ខ្លួន​ប្រមាណ ៥០ លាន​ផោន។

ការ​បង្ហាញ​ខ្លួន​របស់ Bissaka នៅ​ជំនួប​បើក​ឆាក​ប៉ុន្មាន​ជុំ​នេះ ​អាច​ថា​ល្អ​គួរ​សម ត្បិត​ក្លឹប​មិន​សូវ​ទទួល​បាន​ជោគជ័យ​ក៏​ពិត​មែន។

ជជែក​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប បុរស​វ័យ ២១ ឆ្នាំ​បាន​និយាយ​ទាក់ទិន​ពេល​ហ្វឹកហាត់​ថា៖ “ការ​តតាំង Anthony Martial សម្រាប់​ខ្ញុំ​គឺ​តានតឹង​បំផុត តែ​អ្នក​ត្រូវ​គិត​វិជ្ជមាន ព្រោះ​វា​ជា​ការ​ជួយ​យើង​ទាំង​ពីរ”។

យុវជន​រូប​នេះ​បន្ត៖ “លេង​តតាំង​កីឡាករ​មាន​ល្បឿន​លឿន​ដូច​ជា​គាត់ វា​លើស​ពី​ការ​រៀនសូត្រ​ទៅ​ទៀត តែ​ពិត​ណាស់​ដែល​ប្រព័ន្ធ​ប្រយុទ្ធ​របស់​យើង​សុទ្ធ​សឹង​តែ​មាន​ល្បឿន​លឿន បែប​នេះ​អ្នក​ត្រឹម​តែ​ផ្តោត​សំខាន់​លើ​ការ​ផ្លាស់ទី​របស់​ពួក​គេ​គ្រប់​ពេល​តែ​ប៉ុណ្ណោះ”។ ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT