Eriksen ​អាច​នឹង​បន្ដ​លេង​ឱ្យ Spurs ​ដល់​ខែ​មករា ទើប​ចេញ​បាន​

Christian Eriksen ​នឹង​ត្រូវ​បន្ដ​លេង​ឱ្យ Spurs ​រហូត​ដល់​ខែ​មករា​ឆ្នាំ ២០២០​ខាង​មុខ​នេះ ​ក្រោយ​ពី​ការ​ផ្លាស់​ទៅ​ក្លឹប Barcelona ​ឬ Real Madrid ​បាន​បរាជ័យ​ទៅ​ហើយ។

ដំបូង​ឡើយ​គេ​រំពឹង​ថា​កីឡាករ​ដាណឺម៉ាក​រូប​នេះ នឹង​ត្រូវ​ចាកចេញ​ពី Spurs ​នៅ​ត្រឹម​រដូវ​ក្ដៅ​នេះ​ហើយ ​ក្រោយ​ពី​សាមី​ខ្លួន​មិន​ព្រម​បន្ដ​កុងត្រា​ទៀត ​ហើយ​ក្លឹប​ធំ​ៗ​ក៏​ចង់​បាន​ដែរ​។ តែ​​ចុង​ក្រោយ​ការ​ផ្ទេរ​នោះ​មិន​អាច​កើត​មាន​ឡើង​បាន​ទេ ព្រោះ​ការ​ចរចា​មិន​ត្រូវ​គ្នា​ជាមួយ​តម្លៃ​ខ្លួន​។ ​ការ​មិន​ត្រូវ​គ្នា​នេះ គឺ​បញ្ជាក់​ថា​រូបគេ​នឹង​ត្រូវ​លេង​ឱ្យ​ក្រុម​មាន់​ខ្នាយ​មាស​រហូត​ដល់​ខែ​មករា​សិន ទើប​អាច​ចរចា​គ្នា​បន្ដ​ទៀត​បាន។

បច្ចុប្បន្ន​នេះ​មាន​ក្លឹប​២​ចង់​បាន​រូប​គេ​គឺ Barcelona ​និង Real Madrid ​។ ​ស្រប​ពេល Eriksen ​វិញ រដូវ​កាល​នេះ​គឺ​ជា​រដូវ​កាល​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គេ​ជាមួយ​ក្រុម Spurs ​ហើយ។ ចប់​រដូវ​កាល​នេះ ​ប្រសិន​បើ​គ្មាន​ការ​លក់​ដូរ​អ្វី​ទេ ​នោះ​រូបគេ​អាច​ចាកចេញ​ដោយ Free Transfer ​ហើយ៕ប្រភព៖ Dailymail

  • Eriksen ​អាច​នឹង​បន្ដ​លេង​ឱ្យ Spurs ​ដល់​ខែ​មករា ទើប​ចេញ​បាន​