មក​ស្គាល់​កីឡាករ​ក្មេង​លំដាប់​ទី​២​នៅ Barcelona ​តាំង​ពី​ឆ្នាំ​១៩៤០​មក​

Ansu Fati ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​លំដាប់​ទី​២ ​បាន​ចូល​លេង​ឱ្យ​ក្រុម​ធំ Barcelona ​ក្រោយ​ពី​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Real Betis ​និង​ឈ្នះ ៥-២។

ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​នេះ Ansu ​មាន​វ័យ​១៦​ឆ្នាំ​២៩៨​ថ្ងៃ ​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ។ ដោយ​កីឡាករ​ក្មេង​ជាង​គេ​បំផុត​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ​នោះ​គឺ Vicente Martinez ​បាន​ចូល​លេង​នៅ​ឆ្នាំ ១៩៤០ ​គ្រា​ដែល​រូប​គេ​មាន​វ័យ​១៦​ឆ្នាំ​២៧៨​ថ្ងៃ។ Ansu ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នេះ អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ច្រើន ត្បិត​អី​បច្ចេកទេស​មាន​ខ្ពស់។

កីឡាករ​លេង​នៅ​តំបន់​ស្លាប​ខាង​លើ​មាន​ឈ្មោះ​ពេញ​ថា Anssumane Fati ​កើត​នៅ​ប្រទេស​តូច​មួយ ប៊ីសៅ-ហ្គីណេ ​ភាគ​ខាង​លិច​តំបន់​អាហ្វ្រិក​។ រូបគេ​មាន​ទេព​កោសល្យ​តាំង​ពី​តូច​មក ​ហើយ​ក្លឹប Real Madrid ​ក៏​ទាក់ទង​នាំ​យក​គេ​ដែរ ប៉ុន្តែ​ចុង​ក្រោយ​គ្រួសារ​របស់​គេ​បាន​សម្រេច​ចិត្ត​ឱ្យ​កូន​មក​លេង​នៅ Barcelona ​វិញ៕ប្រភព៖ Euronews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT