គេហទំព័រ​អាប់ដែត​ហាងឆេង​កីឡាករ​ជ្រើស​យក Messi ជា​បេក្ខភាព​ល្អ​បំផុត​នៅ LaLiga ១៨/១៩

តារា​ឆ្នើម​ប្រចាំ​ក្លឹប FC Barcelona គឺ​កីឡាករ Lionel Messi ​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំ​ក្របខ័ណ្ឌ LaLiga នា​រដូវ​កាល ២០១៨/១៩ ដោយ​គេហទំព័រ​ចេញ​ផ្សាយ​ហាងឆេង​កីឡាករ​ Transfermarkt។

កាល​ពី​រដូវ​កាល​ចាស់​សម្រាប់​កីឡាករ​អាហ្សង់ទីន​រូប​នេះ បង្ហាញ​ខ្លួន​សរុប​បាន​ ៣៤ ប្រកួត​ក្នុង​លីគ​ដោយ​រក​បាន ៣៦ គ្រាប់​និង Assist ដល់​ទៅ ១៥ លើក។ តាម​រយៈ​តម្លៃ​ខ្លួន​របស់ Messi បច្ចុប្បន្ន​ប្រភព​ខាង​លើ​ក៏​បាន​ទម្លាយ​ថា​អាច​ថ្លៃ​ប្រហែល ១៥០ លាន​អឺរ៉ូ​ត្បិត​មាន​វ័យ​លើស ៣០ ឆ្នាំ​ទៅ​ហើយ​ក្តី។

បញ្ជាក់​នៅ​ប្រកួត​បើក​ឆាក​ពីរ​ប្រកួត​ដំបូង​នេះ គឺ​ពុំ​ឃើញ​មាន​វត្តមាន Messi នោះ​ឡើយ ត្បិត​អី Barcelona អាច​យក​ឈ្នះ ១ និង​ចាញ់ ១ នៅ​ជំនួប​ទល់ Athletico Bilbao។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT