លោក Oleg Starynskyi អតីតគ្រូបង្គោលក្លឹបភ្នំពេញក្រោន បានប្រាប់ទំព័រ The Morning ថា មានពេលខ្លះកីឡករខ្មែរមួយចំនួន បានសុំច្បាប់មិនមកហ្វឹកហាត់ដោយសារជាប់ភារកិច្ចគ្រួសារ ដូចជាទទួលទានបាយល្ងាចជាដើម។
លោកថារឿងនេះ ធ្លាប់កើតឡើង ប៉ុន្តែលោកមិនមានអ្វីខឹងរអាឡើយ។ លោកបានពន្យល់ពួកគេ ពីភាពជាអាជីពនៅក្នុងពិភពបាល់ទាត់។ បន្ថែមលើនេះ ក៏មានហេតុផលតូចជាច្រើន ដែលកីឡាករបាល់ទាត់កម្ពុជា អាចចាត់ថា ពុំទាន់អាជីពនៅឡើយ។
នេះមិនមែនជាលើកដំបូងឡើយ ដែលអ្នកដឹកនាំកីឡាករនៅក្លឹបលើកឡើងរឿងនេះ។ កន្លងមករវល់ថត MV និងសាច់ញាតិមានជម្ងឺឬចែកឋាន ជាមូលហេតុចម្បងក្នុងពិភពបាល់ទាត់ខ្មែរ ដែលគ្រូបង្វឹកជាច្រើន បានទម្លាយប្រាប់យ៉ាងហួសចិត្ត។