កិច្ច​ព្រមព្រៀង​កីឡាករ​ Arsenal ផ្លាស់​ទៅ​ក្លឹប​អេស្ប៉ាញ អាច​នឹង​ប្រកាស​បន្តិចទៀតនេះ

តាម​សារព័ត៌មាន Mundo Deportivo ​បាន​ចុះ​ផ្សាយ​ថា​បុរស​វ័យ ៣៣ ឆ្នាំ Nacho Monreal ដែល​ក្លឹប​យក្ស Arsenal បាន​ទិញ​ចេញ​ពី Malaga នា​ឆ្នាំ ២០១៣ ថ្មីៗ​នេះ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្លាស់​ទៅ​ចូលរួម​នៅ Real Sociedad ហើយ ដោយ​ការ​ប្រកាស​ផ្លូវការ​រំពឹង​ធ្វើ​ទៅ​បាន​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​នេះ។

អតីត​កីឡាករ​របស់ Malaga រូប​នេះ នៅ​សេសសល់​កុងត្រា​ជាមួយ​ក្លឹប​ត្រឹម​រយៈ​ពេល ១ ឆ្នាំ​គត់ ដោយ​ឡែក​ចំពោះ​តម្លៃ​ខ្លួន​របស់​គេ​អាច​ថ្លៃ​ប្រហែល ១៥ លាន​អឺរ៉ូ ប្រសិន Arsenal ព្រមព្រៀង​លក់​ឲ្យ​ក្លឹប Sociedad។

រយៈ​ពេល ៦ ឆ្នាំ​នៅ Emirate Stadium ខ្សែ​ការពារ​ឆ្វេង​បង្ហាញ​ខ្លួន​បាន ២៥១ ប្រកួត​ឲ្យ​ក្លឹប ដោយ​រក​បាន ១០ គ្រាប់​និង Assist ចំនួន ២០ លើក។ សម្រាប់​រដូវ​កាល​ថ្មី​រូប​គេ​ក៏​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បាន ៣ ប្រកួត​ផង​ដែរ ប៉ុន្តែ Tierney ដែល​ជា​បេក្ខភាព​ថ្មី​រំពឹង​នឹង​មក​ជំនួស​តំណែង​របស់ Monreal ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT