Pep ថា​ក្នុង​អាជីព​បាល់ទាត់​ខ្លួន ពេល​នេះ​មួយ​គឺ​លោក​សប្បាយ​ចិត្ត​ខ្លាំង​បំផុត

អតីត​អ្នកចាត់ការ​របស់​ក្លឹប FC Barceona និង Bayern Munich លោក Pep Guardiola បាន​បម្រើ​អាជីព​ជា​អ្នកចាត់ការ​របស់​ Man City អស់​រយៈ​ពេល ៣ ឆ្នាំ​រួច​មក​ហើយ ប៉ុន្តែ​ពេល​សើរើ​ដល់​អតីតកាល​អំឡុង​ពេល​ជា​កីឡាករ​បាល់ទាត់​លោក​បាន​នឹក​ឃើញ​ដល់​គ្រា​លេង​ឲ្យ​ក្លឹប​ថ្នាល Barcelona។

បុរស​សញ្ជាតិ​អេស្ប៉ាញ​ដែល​ដឹកនាំ​ឲ្យ City ឈ្នះ PL ពីរ​រដូវ​កាល​ជាប់​គ្នា បាន​និយាយ​ថា៖ “ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់​ទៅ ពេល​វេលា​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​ចងចាំ​គឺ​ពេល​លេង​នៅ​ថ្នាលយុវជន​នៅ Barcelona ហើយ​ចាប់​ផ្តើម​ហ្វឹកហាត់​នៅ​ឈុត​ធំ”។

លោក​បាន​បន្ត​ប្រាប់ Sky Sport Football ទៀត​ថា៖ “ហើយ​ក្រោយ​ពេល​ ១ ឬ ២,៣ ខែ​បន្ទាប់​មក ខ្ញុំ​ក៏​ត្រៀម​រួចរាល់​ក្នុង​ការ​លេង​ឲ្យ​ឈុត​ធំ​តែ​ម្តង ពេល​នោះ​ហើយ​ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត ដែល​ថា​នាម​ជា​កីឡាករ​ពេញ​ជើង​ឲ្យ​ក្លឹប FC Barcelona”។ ប្រភព៖ Soccerladuma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT