ផ្សែង​ពី​ការ​ឆេះ​ព្រៃ​អាម៉ាហ្សូន ​ធ្វើ​ឱ្យ​លីគ​ទី​៣​ប្រេស៊ីល​រអាក់រអួល​

ការ​ប្រកួត​បាល់ទាត់​លីគ​លំដាប់​ទី​៣​របស់​ប្រេស៊ីល ​ត្រូវ​ផ្អាក​មួយ​សន្ទុះ ​ក្រោយ​ពី​ផ្សែង​ច្រើន​ពេក ដោយសារ​តែ​ការ​ឆេះ​ព្រៃ​នៅ​អាម៉ាហ្សូន​។

ការ​ប្រកួត​រវាង​ក្រុម Atletico Acreano ​និង Luverdense ​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Rio Branco ​ត្រូវ​កាត់​ចង្វាន់ ដោយសារ​តែ​ផ្សែង​ច្រើន​ពេក ​កីឡាករ​មិន​អាច​ដក​ដង្ហើម​បាន​ស្រួល។ ​កីឡាករ​តម្រូវ​ឱ្យ​ចាក​ចេញ​ពី​ទីលាន​ដើម្បី​រក​កន្លែង​មាន​ខ្យល់​បរិសុទ្ធ ព្រោះ​ថា​ក្នុង​កីឡដ្ឋាន​ពោរពេញ​ដោយ​ផ្សែង​សឹង​តែ​មើល​គ្នា​លែង​ស្គាល់។ ការ​ប្រកួត​នេះ​ត្រូវ​ផ្អាក​ច្រើន​នាទី ​ទម្រាំ​តែ​ផ្សែង​បាន​ហើរ​អស់ ​ទើប​អាជ្ញាកណ្ដាល​ដំណើរ​ការ​ប្រកួត​វិញ ព្រោះ​ខ្លាច​ប៉ះ​ពាល់​សុខភាព​កីឡាករ។

រំលឹក​ថា​ព្រៃ​អាម៉ាហ្សូន​ឆេះ​នេះ​អស់​ពេល​៣​សប្ដាហ៍​មក​ហើយ បច្ចុប្បន្ន​មាន​ប្រទេស​ជា​ច្រើន​ជួយ​ពន្លត់​ភ្លើង​នេះ ហើយ​ប្រេស៊ីល​ផ្ទាល់​ក៏​បាន​បញ្ចេញ​កង​កម្លាំង​ដើម្បី​ចុះ​ពន្លត់​ផង​ដែរ។ ទំហំ​ដែល​បាន​ឆេះ​អស់​រាប់​ម៉ឺន​ហិកតា​ទៅ​ហើយ ​ខណៈ​ដែល​សត្វ​ព្រៃ​ជា​ច្រើន​ក៏​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT