PSG ​ចង់​បាន​១០០​លាន​អឺរ៉ូ ​និង​កីឡាករ​២​នាក់​ពី Barcelona ​ទើប​ព្រម​លក់​Neymar ​

ក្លឹប PSG ​ជា​ចុង​ក្រោយ​បាន​ស្នើ​ទៅ​ខាង Barcelona ​វិញ​ហើយ ​ដោយ​ពួកគេ​ចង់​បាន​កីឡាករ​២​នាក់​និង​ប្រាក់​១០០​លាន​អឺរ៉ូ ​ចំពោះ​ការ​ព្រម​លក់ Neymar ។

ការ​ចរចា​រាប់​ខែ​រវាង PSG ​និង Barcelona ​ដើម្បី​ធ្វើ​ឱ្យ​បាន​ក្នុង​ការ​ផ្ទេរ Neymar ​កាន់​តែ​កៀក​មែនទែន​ហើយ ​ក្រោយ​ពី​ក្រុម​អ្នក​មាន​បារាំង​បាន​ដាក់​ស្នើ​តម្លៃ​និង​កីឡាករ​វិញ។ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ចុង​ក្រោយ​នេះ PSG ​បាន​ទាមទារ Barcelona ​ជា​ប្រាក់​១០០​លាន​អឺរ៉ូ ​បូក​ជាមួយ​កីឡាករ​២​នាក់ Dembele ​និង Semedo ​ទើប​ព្រម​លក់ Neymar ​ទៅ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​វិញ។

ក្រុម Barcelona ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​វិញ​យ៉ាង​ណា​នោះ​ទេ។ ពួកគេ​នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​អង្គារ៍​នេះ ដើម្បី​សម្រេច​ជោគជ័យ​វាសនា​របស់ Neymar ​ព្រោះ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អេស្ប៉ាញ​បិទ​ត្រឹម​ថ្ងៃ​ទី​២​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT