Lukaku ​បង្ហាញ​ខ្លូន​នៅ​អ៊ីតាលី​លើក​ដំបូង ​រក​គ្រាប់​បាល់​បាន​ភ្លាម​តែ​ម្ដង​

ខ្សែ​ប្រយុទ្ធ​ Lukaku ​រក​គ្រាប់​បាល់​បាន១​គ្រាប់​ឱ្យ​ក្រុម Inter Milan ​យក​ឈ្នះ​លើ​ក្រុម​ចំណូល​ថ្មី​ Lecce ​​ក្នុង​ការ​ប្រកួត​បើក​ឆាក​លីគ​អ៊ីតាលី Serie A ​កាល​ពី​យប់មិញ​នេះ​។

កីឡាករ​បែលហ្សិក​ខាង​លើ​ទើប​តែ​ផ្លាស់​ពី​ក្រុម Manchester United ​មក ​ក្នុង​តម្លៃ​ខ្លួន​៦៥​លាន​អឺរ៉ូ ​ហើយ​ការ​បង្ហាញ​ខ្លួន​របស់​គេ​ក៏​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ក្រុម Inter Milan ​សប្បាយ​ចិត្ត​ផង​ដែរ។ ​១​គ្រាប់​យប់មិញ​អាច​ល្មម​សម្រាប់​បង្ហាញ​ថា​រូបគេ​ពិត​ជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​សម​ទៅ​នឹង​តម្លៃ​ខ្លួន​គេ​មិន​ខាន។

លោក​ Antonio Conte ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Inter Milan ​បាន​និយាយ​ថា​នេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​សម្រាប់ Lukaku ​ហើយ​ក៏​សម​ទៅ​នឹង​តម្លៃ​ខ្លួន​របស់​គេ​ផង​ដែរ។ ​លោក​នឹង​ប្រឹងប្រែង​ជួយ​គេ​ឱ្យ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ម្នាក់ ​នៅ​ថ្ងៃ​អនាគត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT