PSG ស្ថិត​ក្នុង​ការ​ចរចា​នាំ​យក​ខ្សែ​ការពារ​របស់​ក្លឹប​អាល្លឺម៉ង់

តាម​សារព័ត៌មាន Fox Sports ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​បារាំង Paris Saint-Germain បាន​នឹង​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ចង់​នាំ​យក​ខ្សែ​ការពារ Raphael Guerreiro របស់​ក្លឹប Borussia Dortmund នៃ​លីគ​កំពូល​អាល្លឺម៉ង់។

កន្លង​ទៅ​កីឡាករ​រូប​នេះ​ក៏​ធ្លាប់​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប FC Barcelona ផង​ដែរ ប៉ុន្តែ​ក្លឹប​មាន​មូលដ្ឋាន​នៅ​កាតាឡាន់​បែរ​ជា​ជោគជ័យ​នាំ​យក Junior Firpo ពី Real Betis ចូល​ជំនួស​វិញ។

តាម​ប្រភព​បាន​សង្កត់​ធ្ងន់​ថា​រវាង​ភាគី​ខាង​ក្លឹប​បារាំង​និង​អាល្លឺម៉ង់​កាន់​តែ​កៀក​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជុំវិញ​ការ​នាំ​យក Guerreiro ព្រោះ​មាន​ជំហរ​នៃ​ការ​បញ្ចុះបញ្ចូល​ពី​សំណាក់​គ្រូ​ចាស់​លោក Thomas Tuchel។

កន្លង​ទៅ Bild ក៏​បាន​ចុះ​ផ្សាយ​ថា​កីឡាករ​វ័យ ២៥ ឆ្នាំ​បាន​បដិសេធ​មិន​បន្ត​កុងត្រា​ជាមួយ​ក្លឹប ត្បិត​អី​ក្លឹប​ឈរ​ជើង​ឯក​រង​រដូវ​កាល​ចាស់​បាន​ផ្តល់​ជូន​កិច្ច​កុងត្រា​ថ្មី​ក៏​ដោយ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT