Felix ​នៅ​តែ​ល្អ ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម ​យក​ឈ្នះ Leganes ​១-០​

ក្រុម Atletico Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Leganes ​ក្នុង​លទ្ធផល  ១-០ ​នា​ការ​ប្រកួត​សប្ដាហ៍​ទី​២​លីគ​កំពូល​អេស្ប៉ាញ​កាល​ពី​យប់មិញ​នេះ​។

ក្រុម AT Madrid ​កំពុង​ចាប់​ផ្ដើម​រដូវ​កាល​បាន​យ៉ាង​ល្អ ​បើ​ទោះ​ជា​មិន​អាច​យក​ឈ្នះ​ដៃ​គូ​ច្រើន​គ្រាប់​មែន ប៉ុន្តែ​ក៏​អាច​យក​បាន​៣​ពិន្ទុ​ពេញ​ៗ ​ឆ្លង​កាត់​២​ប្រកួត​កន្លង​មក​ដែរ។ ប្រកួត​សប្ដាហ៍​ទី​២​កន្លង​ទៅ​នេះ ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Leganes ​ក្នុង​លទ្ធផល ​១-០ ​ដោយ​១​គ្រាប់​នេះ​ធ្វើ​បាន​សម្រេច​ដោយ​ Vitolo ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី​កីឡាករ​វ័យ​ក្មេង Felix ​នៅ​នាទី​៧១។

គេ​សង្កេត​ឃើញ​ថា​តាំង​ពី​ប្រកួត​មិត្តភាព​បើក​រដូវ​កាល ​រហូត​ដល់​ប្រកួត​ផ្លូវការ​នៅ La Liga ​ក្រុម Atletico Madrid ​ធ្វើ​បាន​យ៉ាង​ល្អ ជា​ពិសេស​កីឡាករ​ចំណូល​ថ្មី​ជំនួស Griezmann ​តែ​ម្ដង។ Felix ​ត្បិត​តែ​នៅ​ក្មេង ប៉ុន្តែ​ពោរពេញ​ដោយ​សមត្ថភាព ដែល​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​លោក Simeone ​កាន់​តែ​មាន​ប្រសិទ្ធភាព​ឡើង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT