Griezmann ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ Camp Nou ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក​

ក្រុម​ FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម​ Real Betis ​ក្នុង​លទ្ធផល ៥-២ ​នា​សប្ដាហ៍​ទី​២​លីគ​កំពូល​អេស្ប៉ាញ​កាល​ពី​យប់មិញ​នេះ​។

ក្នុង​ជ័យជម្នះ​ដ៏​ធំ​ធេង​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Antoine Griezmann ​បាន​ស៊ុត​បញ្ចូល​ទី​ ២គ្រាប់​ម្នាក់​ឯង ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​សម្រាប់​ទម្រង់​លេង​របស់​គេ​នា​សប្ដាហ៍​ទី​២​នេះ​ជា​ខ្លាំង។ ​ខណៈ​ដែល​៣​គ្រាប់​ទៀត​ធ្វើ​បាន​សម្រេច​ដោយ  Carles Perez, Jordi Alba និង Arturo Vidal។

លោក Valverde ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ថា​ប្រកួត​នេះ​លោក​ពេញ​ចិត្ត​ជាមួយ​ការ​លេង​សហការ​គ្នា​យ៉ាង​ល្អ​របស់​កីឡាករ​ថ្មី​ៗ។ គ្រាប់​បាល់​របស់​ Griezmann ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ឈប់​រិះគន់​ចំពោះ​សមត្ថភាព​របស់​គេ​ទៀត​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT