ភ្ញាក់ផ្អើល! ក្រោយ​ឃើញ​ជម្រើស​ ១២ រូប​អង្គុយ​កៅអី​បម្រុង​របស់ Juventus យប់មិញ

Juventus ​បាន​យក​ឈ្នះ​នៅ​លទ្ធផល ១-០ ទល់​ក្លឹប Parma ​ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ការពារ Cheillini នៅ​ពាក់​កណ្តាល​តង់​ដំបូង។

យ៉ាងណាមិញ​បើ​ក្រឡេក​ទៅ​មើល​សមាសភាព​ដែល​អង្គុយ​នៅ​កៅអី​បម្រុង​របស់​សេះ​បង្កង់​កាល​ពី​យប់មិញ​ទាំង ១២ រូប​ ក៏​មិន​ណយ​នោះ​ដែរ ពោល​គឺ​សុទ្ធ​សឹង​តែ​កំពូល​កីឡាករ​មាន​សមត្ថភាព​និង​តម្លៃ​ថ្លៃ។

សោត​យ៉ាង​ដូច​ជា​ដៃ​ស្អិត Gianluigi Buffon ដែល​ទើប​វិល​ត្រលប់​មក​ក្លឹប បន្ថែម​ទាំង De Ligt, Dybala, Danilo, Cuadrado, Mandzukic, Can, Rabiot, Demiral, Bentancur និង Bernardeschi ជា​ដើម ដែល​នេះ​ល្មម​រៀប​បាន​ឈុត​ថ្មី​មួយ​បាន​យ៉ាង​អស្ចារ្យ​លើ​ទីលាន​ប្រកួត។ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT