នេះ​ជា​កីឡាករ​ បញ្ចប់​កំណត់ត្រា​គ្មាន​អ្នក​ញាក់​ដាច់​របស់ Van Dijk ​៥៣៩​ថ្ងៃ​

ខ្សែ​ការពារ Virgil van Dijk ​ត្រូវ​បាន​គេ​ញាក់​ដាច់​លើក​ដំបូង​ក្នុង​៥០​ប្រកួត​កាល​ពី​យប់មិញ​នេះ ​គ្រា​ដែល​ក្រុម Liverpool ​យក​ឈ្នះ​ក្រុម Arsenal ​ក្នុង​លទ្ធផល ​៣-១។កីឡាករ​ចុង​ក្រោយ​ដែល​ញាក់ Van Dijk ​បាន​គឺ Mikel Merino ​នៅ​ខែ​មីនា​ឆ្នាំ​២០១៨​កន្លង​ទៅ។ ហើយ​គិត​មក​ដល់​ការ​ប្រកួត​យប់មិញ​នេះ ​មាន​ចំនួន​៥០​ប្រកួត ឬ​៥៣៩​ថ្ងៃ​ហើយ ដែល​ខ្សែ​ការពារ​រូប​នេះ​អាច​រក្សា​បាន​កំណត់ត្រា​គ្មាន​អ្នក​ញាក់​ដាច់។

​ក្នុង​ការ​ប្រកួត​យប់មិញ ​កីឡាករ​ចំណូល​ថ្មី Pepe ​ជា​អ្នក​បញ្ចប់​កំណត់ត្រា​មួយ​នេះ ​តែ​គួរ​ឱ្យ​សោកស្ដាយ​ក្រុម​របស់ Pepe ​នេះ​មិន​អាច​យក​បាន​៣​ពិន្ទុ​ពី​ក្រុម Liverpool ​បាន​ដដែល។គិត​ត្រឹម​៣​ប្រកួត​នេះ ​ក្រុម Liverpool ​ធ្វើ​បាន​ល្អ​ណាស់​ដោយ​ឈ្នះ​ទាំង​៣​ប្រកួត​តែ​ម្ដង ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​កំពូល​តារាង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT