Rashford ​ចាប់​ផ្ដើម​រង​ការ​រិះគន់ ​ក្រោយ​ប៉េណាល់ទី​មិន​ចូល ​ក្រុម Man Utd ​ចាញ់​

[post-views]

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​សប្ដាហ៍​ទី​៣​លីគ​កំពូល​អង់គ្លេស​។សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ភ្ញៀវ ​Crystal Palace ​ជា​អ្នក​នាំ​មុខ​មុន ​នៅ​នាទី​៣២​តង់​ទី​១ ​ហើយ​ក្រុម​បិសាច​ក្រហម​ក៏​ទទួល​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​នៅ​នាទី​៧០​វិញ​ផង​ដែរ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ Rashford ​ដែល​ទទួល​តំណែង​នេះ​ទាត់​មិន​ចូល​ទៅ​វិញ​។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​នៅ​នាទី​៨៩ ​កីឡាករ​វ័យ​ក្មេង James ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​ផង​ដែរ ​ដោយ​ការ​ទាត់​កោង​បញ្ចូល​ទី​យ៉ាង​ស្អាត។ ការ​ប្រកួត​ជិត​នឹង​ចប់​ទៅ​ហើយ ​ក្រុម Crystal ​ក៏​ថែម​បាន​១​គ្រាប់​ជ័យជម្នះ​វិញ​ទៀត​នៅ​នាទី​៩០+៣​។ ចប់​ការ​ប្រកួត​បិសាច​ក្រហម​រង​បរាជ័យ​ក្នុង​សប្ដាហ៍​ទី​៣​នេះ ​ក្រោម​ថ្វី​ជើង Crystal  ២-១។

១​គ្រាប់​របស់ Rashford ​ស៊ុត​មិន​ចូល​នេះ​ហើយ ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​រិះគន់​រូបគេ​ដូច​ករណី​របស់ Pogba ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ដែរ។ ​ម្ចាស់​អាវ​លេខ​១០​នេះ ​ជា​អ្នក​ទទួល​រាប់រង​បាល់​ប៉េណាល់ទី ​ប៉ុន្តែ​បែរ​ជា​ធ្វើ​មិន​បាន​សម្រេច​ក្នុង​ការ​ប្រកួត​សំខាន់​ដូច្នេះ​ទៅ​វិញ៕

ប្រភព៖​ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT