Zidane ​និយាយ​យ៉ាង​ណា ​ក្រោយ​ក្រុម​របូត​១​គ្រាប់​ចុង​ម៉ោង​បែប​នេះ​

ក្រុម Real Madrid ​បាន​ត្រឹម​ស្មើ​ក្រុម Real Valladolid ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​កាល​ពី​យប់មិញ​នេះ​។ម្ចាស់​ផ្ទះ Real Madrid ​ត្រូវ​ប្រើ​ពេល​ដល់​៨២​នាទី​ទើប​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់ ធ្វើ​បាន​សម្រេច​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Karim Benzema ។ ​តែ​នៅ​សល់​ត្រឹម​២​នាទី​ចប់​ការ​ប្រកួត ​ក្រុម​ភ្ញៀវ​ក៏​រក​គ្រាប់​បាល់​បាន​១​គ្រាប់​តាម​ស្មើ​វិញ​ពី​សំណាក់ Sergi Guardiola ​។ ដែល​តាម​លទ្ធផល​នេះ ធ្វើ​ឱ្យ​ក្រុម​ទាំង​ពីរ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​២​នៃ La Liga ​។

លោក Zidane ​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ថា​នេះ​ជា​កំហុស​បច្ចេកទេស ដែល​សមាជិក​ក្រុម​លោក​ទាំង​មូល​មិន​បាន​គ្រប់គ្រង​បាល់​ឱ្យ​ល្អ​នៅ​ចុង​ម៉ោង​បែប​នេះ។ ​អ្នក​ចាត់ការ​បារាំង​ក៏​បាន​បន្ដ​ទៀត​ថា​ទម្រង់​ការពារ​របស់​ក្រុម​កំពុង​មាន​បញ្ហា​នៅ​ចុង​ម៉ោង ពោល​គឺ​ក្រោយ​ពី​ក្រុម​បាន​នាំ​មុខ​គូ​ប្រកួត​ទៅ​ហើយ បែរ​ជា​មិន​អាច​រក្សា​ស្ថានការណ៍​បាន​ទៅ​វិញ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT