(VDO) ដប់​នាទី Salah រក​បាន​ពីរ​គ្រាប់ យក​ ៣ ពិន្ទុ​ពី Arsenal នៅ​ដី​មរណៈ Anfield

[post-views]

កំណត់ត្រា​ឈ្នះ ១២ ប្រកួត​ជាប់​គ្នា​របស់​ហង្ស​ក្រហម Liverpool បាន​សម្រេច​នៅ​មុន​នេះ​បន្តិច តាម​រយៈ​ជ័យជម្នះ​ទៅ​លើ Arsenal ក្នុង​លទ្ធផល ៣-១ នៅ​ឯ​កីឡដ្ឋាន Anfield។ បច្ចុប្បន្ន​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បន្ត​ឈរ​លេខ ១ ក្នុង​តារាង​មាន ៩ ពិន្ទុ​ដាច់​គេ។

ហង្ស​ស៊ុត​មិន​ដក​ជើង​ដោយ​បាល់ ៥ លើក​ចំ​គោលដៅ​ក្នុង​ចំណោម​ការ​ស៊ុត​សរុប​ទាំង ២៥ លើក គ្រប់គ្រង​បាល់​បាន ៥៣ ភាគរយ។ ស្រប​ពេល​ក្រុម​ភ្ញៀវ​ស៊ុត​សរុប ៩ លើក​ចំ​គោលដៅ ៣ លើក​គ្រប់គ្រង​បាល់​ ៤៧ ភាគរយ។

គ្រាប់​បើក​ឆាក​ដំបូង​កើត​ឡើង​នៅ​នាទី ៤១ ដោយ​កីឡាករ Joel Matip មុន​ពេល Salah ដាក់​បណ្តាក់​គ្នា​នៅ​នាទី ៤៩ និង ៥៨ ហើយ Lucas Torreira សង​មក​វិញ​នៅ​នាទី ៨៥ តាម​បាន​មួយ​គ្រាប់។

ទស្សនា​វីដេអូ Highlight ​ខាង​ក្រោម៖

https://www.youtube.com/watch?v=O6_X6Uwbq08

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT