Pablo Zabaleta អតីតកីឡាករជម្រើសជាតិអាហ្សង់ទីន បានចេញមុខនិយាយត្រង់ៗថា អ្នកគាំទ្រទាំងអស់កំពុងខឹងក្រុមជម្រើសជាតិនេះខ្លាំង បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អសោះនៅ World Cup ឆ្នាំនេះ។
អាហ្សង់ទីន កំពុងធ្វើឱ្យអ្នកគាំទ្របាក់ទឹកចិត្តខ្លាំងមែនទែន ដោយសារតែពួកគេប្រឈមនឹងការធ្លាក់ត្រឹមវគ្គក្នុងពូលនេះ នៅព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ បរាជ័យ ៣-០ យប់មិញ សូម្បីតែ Zabaleta ដែលជាអតីតកីឡាករល្អម្នាក់របស់អាហ្សង់ទីនម្នាក់ក៏មិនយល់ពីអ្វីដែលក្រុមជម្រើសជាតិ ទាំងមូលកំពុងធ្វើដែរ។
“វាពិតជាពិបាកណាស់សម្រាប់ខ្ញុំក្នុងការនិយាយពីប្រកួតនេះ។ វាពិតជាការប្រកួតមួយដែលអាហ្សង់ទីនលេងអន់មែនទែន។ នៅតង់ទី១ហាក់ដូចជាគ្រាន់បើ ប៉ុន្តែចូលដល់តង់ទី២វិញ ពួកគេកាន់តែលេងអាក្រក់មើល។ ពួកគេមិនបានធ្វើអ្វីសោះ ក្រៅអីបង្កកំហុស។ នេះជាទម្រង់លេងអន់មួយសម្រាប់ក្រុមអាហ្សង់ទីន”។ សម្ដីរបស់ Zabaleta ដែលកំពុងធ្វើជាអ្នកវិភាគឱ្យខាង BBC៕ប្រភព៖ DailyMail