ការប្រកួតទើបបញ្ចប់មុននេះបន្តិចដោយ Parma ត្រូវបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Juventus ក្នុងលទ្ធផល ១-០ នៅឯកីឡដ្ឋាន Ennio Tardini។
ការវាយសម្រុករបស់សេះបង្កង់បានដាក់សម្ពាធលើម្ចាស់ផ្ទះជាខ្លាំង តាមរយៈសាច់បាល់គ្រប ៦២ ភាគរយ និងការស៊ុត ១៤ លើកចំគោលដៅ ៤ លើក ជាមួយការបំបែកគ្រាប់បាល់បញ្ចូលទីនៅនាទី ២១ ដោយខ្សែការពារ Giorgio Chiellini។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=JvUJ0lv79jE
នេះជាគ្រាប់បាល់ដំបូងសម្រាប់ក្លឹប Juventus នារដូវកាល ២០១៩/២០ ហើយឈរចំណាត់ថ្នាក់កំពូលបណ្តោះអាសន្ន ដោយរង់ចាំអ៊ុតមើលលទ្ធផលនៃគូពិសេសច្រើនទៀត។


