ថា​ហើយ​កាល​នោះ Ronaldo ប៊ិះ​តែ​នឹង​ត្រូវ​មក​លេង​រួម​ក្លឹប​ជាមួយ Messi

តាម​សារព័ត៌មាន Don Balon ​បាន​ឲ្យ​ដឹង​ថា​ក្លឹប​យក្ស​អេស្ប៉ាញ FC Barcelona ក៏​ធ្លាប់​ចាប់​អារម្មណ៍​ចង់​នាំ​យក Cristiano Ronaldo ចេញ​ពី Sporting CP ផង​ដែរ កាល​ពី​ជាង ១៥ ឆ្នាំ​មុន។   

គ្រា​នោះ​មាន​តាំង​ពី Real Madrid, Valencia, Man Utd និង Inter Milan ថែម​ទៀត ដែល​សម្លឹង​ឃើញ​កីឡាករ​លេចធ្លោ​ Cristiano Ronaldo ​ប៉ុន្តែ​សោកស្តាយ​រហូត​ដល់​ខែ​សីហា ឆ្នាំ ២០០៣ បែរ​ជា​លោក Sir Alex Ferguson ក្លាយ​ជា​បុគ្គល​ជោគជ័យ​ដែល​អាច​បញ្ចុះបញ្ចូល​នាំ​យក​កីឡាករ​វ័យ ១៨ ឆ្នាំ​មក​ចូលរួម​នៅ​អង់គ្លេស។

ត្បិត​អី​កាល​នោះ Barcelona ​បាន​ទម្លាក់​សំណើ ប៉ុន្តែ​សាមី​ខ្លួន CR7 ពុំ​បាន​ផ្តល់​ចម្លើយ​វិជ្ជមាន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​វីរបុរស​ទាំង​ពីរ​មាន Lionel Messi និង Cristiano Ronaldo ពុំ​អាច​រួបរួម​ក្នុង​ក្រុម​តែ​មួយ និង​ត្រូវ​ហែក​មុខ​យក្ស​ដាក់​គ្នា​ទល់​សព្វថ្ងៃ។

កន្លង​ទៅ​បុរស​វ័យ ៣៤ ឆ្នាំ​ក៏​ធ្លាប់​សរសើរ​ដល់​ការ​ខិតខំ​របស់ Messi នាម​ជា​គូ​ប្រកួត​នឹង​គ្នា រហូត​លាន់​មាត់​ថា​ដោយ​សារ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ទើប​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ទៀត​ផង៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT