R.Madrid កោះ​ហៅ​កីឡាករ ១៩ រូប​ត្រៀម​បើក​ទ្វារ​តតាំង​ត្រកូល​តែ​មួយ​ Valladolid យប់នេះ

Real Madrid នឹង​បើក​កីឡដ្ឋាន Santiago Bernabeu ស្វាគមន៍​ក្លឹប​ Real Valldolid នៅ​ជំនួប​ជុំ​ទី ២ នៃ​ក្របខ័ណ្ឌ LaLiga រដូវ​កាល ២០១៩/២០។

១៦ ប្រកួត​ចុង​ក្រោយ​ដែល​ក្រុម​ទាំង​ពីរ​ធ្លាប់​តតាំង​គ្នា សម្រាប់​ស្តេច​ស​ស្គាល់​បរាជ័យ​មួយ​ប្រកួត​គត់ ក្នុង​នោះ​ឈ្នះ ១២ ស្មើ ៣។ ចុះ​សម្រាប់​រាត្រី​នេះ​វិញ? នៅ​វេលា​ម៉ោង ០០:០០ នាទី​រំលង​អាធ្រាត្រ យើង​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ចំពោះ​សមាសភាព​កូន​ក្រុម​ទាំង ១៩ រូប​ដែល Zidane ​បាន​កោះហៅ​ឲ្យ​មក​ចូលរួម​ការ​ប្រកួត​នេះ​មាន​ដូច​ខាង​ក្រោម៖
អ្នកចាំទី: Navas, Courtois, Altube
ខ្សែ​ការពារ: Carvajal, Militao, Ramos, Varane, Nacho, Marcelo
ខ្សែ​បម្រើ: Kroos, Casemiro, Valverde, James, Isco
ខ្សែ​ប្រយុទ្ធ: Benzema, Bale, Lucas, Jovic, Vinicius Jr

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT