Gareth Bale នឹងក្លាយជាខ្សែប្រយុទ្ធមុតស្រួចម្ដងទៀតឱ្យក្រុម Real Madrid នៅរដូវកាលនេះ បន្ទាប់ពីបានចូលលេងប្រកួតបើកឆាកយ៉ាងល្អ។ នេះបើតាមការបញ្ជាក់របស់ Zidane ។
មានរឿងចម្រូងចម្រាសច្រើនកើតឡើងរវាងកីឡាករ Bale និងអ្នកចាត់ការ Zidane កន្លងមកនេះ។ តែក្រោយពីមានការសម្របសម្រួលជាច្រើនមក ពេលនេះ Zidane ថា Bale នឹងមិនចាកចេញទៅណានោះទេ រូបគេនឹងបន្ដជួយក្រុម Real Madrid ឱ្យជោគជ័យនារដូវកាលនេះ។ សម្រាប់សាមីខ្លួនវិញ ក៏តែងតែនិយាយដែរថានឹងមិនទៅណាចោលក្រុមយក្សអេស្ប៉ាញនេះទេ។
អ្នកចាត់ការបារាំងខាងលើបាននិយាយថា៖ “អ្វីដែលប្រែប្រួលគឺកីឡាករនឹងបន្ដនៅជាមួយយើង។ គាត់ចង់បន្ដនៅទីនេះ ហើយគាត់ជាកីឡាករអស្ចារ្យម្នាក់។ គាត់បានបង្ហាញឱ្យគ្រប់គ្នាបានឃើញកាលពីប្រកួតកន្លងទៅ។ គាត់នឹងក្លាយជាខ្សែប្រយុទ្ធសំខាន់ម្នាក់សម្រាប់ក្រុមយើង”៕ប្រភព៖ Bbc




