Aubameyang ​ថា​ខ្សែ​ប្រយុទ្ធ​៣​របស់ Arsenal ​ក៏​ល្អ​ដូច​ខ្សែ​ប្រយុទ្ធ Liverpool ​ដែរ​

[post-views]

ក្រុម Arsenal ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Liverpool ​ក្នុង​សប្ដាហ៍​ទី​៣​លីគ​កំពូល​អង់គ្លេស ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​កីឡាករ ​Aubameyang ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​ស្នូល​របស់​ក្រុម Arsenal ​បាន​និយាយ​ថា​ពួកគេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ធំ​មួយ​នេះ។ និយាយ​ពី​តំបន់​ប្រយុទ្ធ​កាំភ្លើង​ធំ​ក៏​មាន​សមត្ថភាព​គ្រប់ ​បើ​ធៀប​កីឡាករ​៣​នាក់​ខាង​លើ Aubameyang , Lacazette ​និង ​Nicolas Pepe ​ក៏​មាន​សមត្ថភាព​ស្រដៀង​ទៅ​នឹង​កីឡាករ​តំបន់​ប្រយុទ្ធ​ទាំង​ពីរ​របស់​ហង្ស​ក្រហម​ដូច​គ្នា។

“ខ្ញុំ​មើល​ឃើញ​ភាព​ស្រដៀង​គ្នា​ច្រើន Pepe ​និង​ខ្ញុំ ​យើង​លេង​បាល់​លឿន​ដូច Mane ​និង Salah ​ដែរ។ ខណៈ​ដែល Laca ​ជា​កីឡាករ​ដែល​លេង​ទប់​បាល់​បាន​ល្អ ​ជាមួយ​ជើង​របស់​គេ​ដូច​ទៅ​នឹង Firmino ​។ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា​យើង​ក៏​មាន​សមត្ថភាព​ដូច​គេ​ដែរ”។ សម្ដី​ Aubameyang៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT